ប្រ​វ​ត្ដិរបស់មហាមិត្តម៉ៅ(ម៉ៅ​សេទុង)​(១៨៩៣-១៩៧៦)​គឺ​ជារឿងមួយ ប្រៀបនឹងរឿងព្រេងនៅក្នុងការតស៊ូវណ្ណះ ប្រឆាំងតទល់នឹងការជឹះ​ជាន់ពីពួកវណ្ណះ​នាយទុន គហិបតី។ ម៉ៅបានកើត​នៅក្នុង​ភូមិ​សាវ​សាញ​(​ខេត្ដ​ហ៊ូ​ណង​)​។

នៅ​ឆ្នាំ​១៩១៨ ម៉ៅ​បានបញ្ចប់​ការសិក្សា​នៅ​សាលា​គរុកោសល្យ​ក្នុង​ទីក្រុង​ឆាន់​សា ហើយ​បានធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៉េកាំង​។ នៅក្នុង​រដ្ឋធានី​ខាងជើង​នៃ​ប្រទេស​ចិន​កំពុងតែជ្រួលច្របល់​​នឹង​សភាពការណ៍​ នយោបាយ​ហើយ​ម៉ៅ​ក៏បាន​ចូលរួម​យ៉ាងសកម្ម​។

នៅ​ឆ្នាំ​១៩២១ ម៉ៅ​បាន​ក្លាយជា​សមាជិក​នៃ​មហាសន្និបាត​លើក​ទី​១ នៃ​បក្សកុម្មុយនិស្ដ​ចិន នៅ​ឆ្នាំ​១៩២៣ គេ​បានជ្រើសរើស ម៉ៅ​ឲ្យ​ចូល​ជា​សមាជិក​នៃ​គណៈកម្មការ​ម​ជ្ឈឹ​ម​បក្ស​។

បន្ទាប់មក ម៉ៅ​បាន​បង្កើន​មូលដ្ឋាន​បក្សកុម្មុយនិស្ដ​ចិន​នៅក្នុង​ខេត្ដ​ស៊ា​ញ​ស៊ី។ ម៉ៅ​ត្រូវបាន​ទទួលស្គាល់​អតិ្ថ​ភាព​នៃ​ឥរិយាបទ​កសិករ​ចិន​ក្នុង​ការធ្វើ​ប​ដិ​វត្ដ​ន៏ ។​ ហេតុដូច្នេះ​ជាដំបូង​បង្អស់​ម៉ៅ​បាន​យក​ចិ​ត្ដ​ទុកដាក់​ចំពោះ​ការងារ​នៅក្នុង​ស្រែ​ចម្ការ​។

ចាប់ពីឆ្នាំ​១៩៣៣ មក​ម៉ៅ​សេទុង​បាន​ក្លាយជា​សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈ​កម្មការ​ម​ជ្ឈឹ​ម​បក្ស​។ ​នៅ​ឆ្នាំ​១៩៣៤-៣៥​ម៉ៅ​សេទុង​បាន​ចូលរួម​ក្នុង​ចលនា​ “មហា​យាត្រា​”។

ដំណាក់កាល​ថ្មី​នៃ​សកម្មភាព​របស់​ម៉ៅ​បានចាប់ផ្ដើម​ពី​យ៉ាង​ណាន់​។

ចាប់ពី​ឆ្នាំ​១៩៣៥ មក ជា​តថភាព​ម៉ៅ​សេទុង​បាន​ដឹកនាំ​គណៈកម្មការ​ម​ជ្ឈឹ​ម​បក្ស​កុ​ម្មុនិ​ស្ដ​ ចិនទោះបីជា​ផ្លូវការ​ម៉ៅ​ជា​សមាជិក​ការិយាល័យ​នយោបាយ​ក៏ដោយ​។ ដោយមាន​បំណង​មិន​ឲ្យ​មាន​ពាក់ព័ន្ធ នឹង​សំណើ​រមូ​ស្គូ ម៉ៅ​បាន​ផ្ដួចផ្ដើម​គំនិត​ធ្វើ​ “ចលនា​ដើម្បី​ឲ្យ​មាន​របៀបរៀបរយ​នៅក្នុង​ការងារ” ហើយ​បាន​បង្កើត​របប​បុគ្គលនិយម​។

នៅ​ឆ្នាំ​១៩៤៣ ស្ថានភាព​របស់​ម៉ៅ​បាន​ពង្រឹង​ជា​ផ្លូវការ​ម៉ៅ​បាន​ដឹកនាំ​ទទួលជោគជ័យ​ នៅក្នុង​សង្គ្រាមស៊ីវិល នឹង​ដណ្ដើមបាន​អំណាច​នយោបាយ​នៅក្នុង​ប្រទេស​ចិន​។

​ចាប់ពី​ថ្ងៃ​ដែល​ចាប់បដិសន្ធិ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ ម៉ៅ​សេទុង បាន​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ដ្រី​(​នាយករដ្ឋមន្ដ្រី​) ។

ពី​ឆ្នាំ​១៩៥៤ មាន​តំណែង​ជា​ប្រធាន​រដ្ឋ​។ ប៉ុន្ដែ​សកម្មភាព​របស់​ម៉ៅ​ជា​បន្ដបន្ទាប់​បានបង្ហាញ​ឲ្យ​ឃើញថា ភាព​ចៃដន្យ​របស់​ម៉ៅ មិនមែនជា​ការកសាង​រដ្ឋ​ទេ ប៉ុន្ដែ​ជាការ​តស៊ូ​នៅលើ​ផ្លូវ​នយោបាយ​។​

នៅ​ឆ្នាំ​១៩៥៨ ម៉ៅ​បាន​បើក​មហាសន្និបាទ​មហាអស្ចារ្យ​ទាំងបីៈ​
-​ ​គោល​ការណ៍​ថ្មី​នៅក្នុង មា​គា​ចំបង នៅក្នុង​នយោបាយ​
-​ ​មហាលោតផ្លោះ មហាអស្ចារ្យ នៅក្នុង​វិស័យសេដ្ឋកិច្ច​
-​ ​សហគមន៍​ប្រជាជន នៅ​វិស័យ​សង្គមកិច្ច​។​

កម្មវិធី​ររ​បស់ម៉ៅ បាន​ជួបនឹង​មហន្ដរាយ​យ៉ាងខ្លាំង ហើយ​បាន​បាត់បង់​តួនាទី ជា​មេដឹកនាំ នៅក្នុង​ចលនា​កុ​ម្មុយ​និ​ស្ដ​សកលលោក ដែល​ម៉ៅ​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង នៅ​ទស្សវត្ស​ឆ្នាំ​ទី​៥០-៦០ ហើយ​បាន​កិត្យានុភាព​របស់​គូរ​ប្រជែង​ម៉ៅ​នៅក្នុង​ជួរ​បក្ស និង​រដ្ឋ​បាន​បង្កើតឡើង​។

នៅ​ឆ្នាំ​១៩៦៦ ម៉ៅ​បានធ្វើការ​សម្លៀង​ទៅលើ​អ្នក​នៅ​ជុំវិញខ្លួន​យ៉ាងខ្លាំងម៉ៅ​បាន​លើក​បដា “ប្រយុទ្ធ​អំពើ​Inspector​និយម​” ម៉ៅ​បានធ្វើ​ប​ដិ​វត្ដ​ន៍​វប្បធម៌​។​ ដោយ​អនុលោម​តាម​បទបញ្ជារបស់​ម៉ៅសេ​ទុ​ង​ ក្រុម “យុវ​ប​ដិ​វត្ដ​ន៍” (​ហ៊ុន​វៃ​ប៊ី​ន​)​និង​(​កម្មករ​ប​ដិ​វត្ដ​ន៍​) (​ស៊ា​វ​ហ្វា​ន​)​បាន​វាយកំទេច​ទីស្នាក់ការ​របស់​ “ក្រុម​អ្នកត្រួតពិនិត្យ​ការងារ” មាន​គណៈកម្មកា​ធិ​ការ​បក្ស​អង្គការ​មហាជន និង​រដ្ឋ​។ មាន​មេដឹកនាំ​បក្ស​កុ​ម្មុនិ​ស្ដ និង​រដ្ឋ​ជាច្រើន​ត្រូវគេ​សម្លាប់ និង​ចាប់​ឃុំឃាំង ប៉ុន្ដែ​របប​អំណាច​​បុគ្គលនិយម​នៅ​រឹងមាំ​នៅឡើយ​។

​គំនិត​នយោបាយ​របស់​ម៉ៅ​ ៖


​​ប្រភព​គំនិត​នយោបាយ​របស់​ម៉ៅ​សេទុង អាចបែងចែក​ជា​ពីរ​ក្រុម៖

​ក្រុម​ទីមួយ៖ ក្នុងនាម​ជា​ជន​កុ​ម្មុយ​និ​ស្ដ ម៉ៅ​បានទទួល​មនោគមន៏វិជ្ជា​ម៉ាក​-​លេនីន។ ប៉ុន្ដែ​ម៉ៅ​បាន​បែងចែក​ទស្សនៈ​របស់ខ្លួន ជាមួយនឹង​ស​ត្រុត​ស្គី​ផងដែរ ។

ក្រុមទីពីរ៖ ទ្រឹស្តី​ប​ដិ​វត្ដ​ន៍​អចិន្ដ្រៃយ៍ លទ្ធិសង្គមនិយម មិនអាច​មាន​ជ័យ​ជំនះ​ទេ ​បើសិន​មិនទាន់​កំទេច​ចក្រ​ពត្តិនិយម​ ។

អំពីខួបកំណើតបក្សកម្មុយនិស្តចិន ៖

បក្សកុម្មុយនិស្ត​ចិន​(CPC) មាន​សមាជិក​ជាង​៨០​លាន​នាក់ បង្កើតបានជា​បក្សនយោបាយ​ដ៏​ធំ​បំផុត​នៅក្នុង​ពិភពលោក​។

​ដោយបង្កើត​នៅ​ខែកក្កដា​ឆ្នាំ ១៩២១ នៅក្នុង​ទីក្រុង​សៀង​ហៃ​ដោយ​បញ្ញវន្ត​មួយក្រុម​តូច ខ្លួន​បាន​កាន់អំណាច​នៅក្នុង​ឆ្នាំ​១៩៤៩ ក្រោយពី​ឈ្នះ​គណបក្ស​ជាតិនិយម​នៅក្នុង​សង្គ្រាមស៊ីវិល​រយៈពេល​យូរ​មក​។​​ ក្រោម​ការដឹកនាំ​របស់​លោក ម៉ៅ​សេទុង ដែល​មេដឹកនាំ​កុ​ម្មុយ​និ​ស្ត​ដំបូងបង្អស់​របស់​ប្រទេស​ចិន​នោះ CPC បានចាប់ផ្ដើម​យុទ្ធនាការ​មួយ​ដើម្បី​បង្កើន​ផលិតផល​ឧស្សាហកម្ម​ដែល​នៅ អំឡុង​ពេលនោះ​មាន​ប្រជាជន​រាប់លាន​នាក់​ជួបប្រទះ​នឹង​ភាពអត់ឃ្លាន​។​​

ក៏ប៉ុន្តែនៅ ​ក្រោយមរណភាព​លោក​ម៉ៅក្នុង​ឆ្នាំ​១៩៧៦ មកអ្នក​ស្នង​តំណែង​របស់លោក គឺលោក តេង​ស៊ា​វ​ភីង បាន​ណែនាំ​ការកែទម្រង់​ទីផ្សារ​ដែល​បានធ្វើ​ឲ្យ​ប្រទេស​ចិន​ក្លាយទៅជា ប្រទេស​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​ទី​២​របស់​ពិភពលោក​។​​ លោក ប៉ែខ​ល់​ប្រ៊ី​ស​ថូ​វ ធ្វើការ​នៅ BBC​ក្នុង​ក្រុង​ប៉េកាំង និយាយថា ប្រជាជន​រាប់រយ​លាន​នាក់ មិន​តស៊ូ​នឹង​ភាពក្រីក្រ​តទៅទៀត​ទេ ហើយ​ប្រជាជន​ជាច្រើន​នាក់មាន​ជាង​ការដែល​គេ​អាច​សង្ឃឹម​ទៅទៀត​។​ ដូចនេះនាំឲ្យគេមើលឃើញថាការដឹកនាំប្រទេសឈានឆ្ពោះទៅរក​កម្មុយនិស្តវិទ្យាសាស្រ្តគឺជាការត្រឹមត្រូវ និងល្អឥតខ្ចោះ ។

​រដ្ឋ​គ្រប់គ្រង​បានប្រកាស​កាលពី​ថ្មីៗនេះ​ថា​ «ប្រវត្តិសាស្ត្រ​បានបង្ហាញ​ឲ្យ​ឃើញថា មានតែ​CPC ទេ​ដែល​អាចជួយ​ប្រទេស​ចិន​»​។​​ គេបានបន្ថែម​ទៀតថា ជា​ចុងបញ្ចប់ CPC បាន​បន្ត​គ្រប់គ្រង​ទៅទៀត​ព្រោះថា ខ្លួន​មិន​បណ្ដោយ​ឲ្យ​អ្នកណា​ទៀត​គ្រប់គ្រង​ឡើយ​។​ មុន​ខួប​កំណើតមកដល់ពួក​មន្ត្រី​ឃោសនាបាន​ត្រួតពិនិត្យ​ផលិតកម្ម​ខ្សែភាពយន្ត ​មួយ​ស្ដីអំពី​ការបង្កើត CPC​។​ ក៏មាន​សៀវភៅ​ប្រវត្តិសាស្ត្រ​ផ្លូវការ​ថ្មី​មួយ​ក្បាល​ផងដែរ ហើយ​និង​ការតាំងពិព័រណ៍​ដ៏​ច្រើន​។ រដ្ឋាភិបាលចិន ​ក៏​បានបង្កើត​បណ្ដាញផ្លូវដែក​ដែលមាន​ល្បឿន​លឿនបំផុត ដោយចំណាយ ​អស់​ទឹកប្រាក់ ៣៣.០០០​លាន​ដុល្លារ ហើយដោយឡែក ចំពោះ​នាវា​ផ្ទុក​យន្តហោះ លើកដំបូង​បង្អស់​រប​ស់​ប្រទេស ចិន ​អាច​ចាប់ផ្ដើម​ការសាកល្បង​តាម​សមុទ្រនៅឆ្នាំនេះផងដែរ ៕

គំនិត​សំខាន់ៗ​របស់​ ​ម៉ៅ​ ​សេទុង​

១) ​​នយោបាយ​ ជា​សង្គ្រាម​ដែល​មិន​បង្ហូរ​ឈាម​ តែ​សង្គ្រាម​គឺ​ជា​នយោបាយ​ដែល​ត្រូវ​បង្ហូរ​ឈាម​។

២) ចង់​ដាស់​ខ្លា​ឲ្យ​ភ្ញាក់​ពី​ដេក ​ទាល់​តែ​ប្រើ​ដំបង​វែង។

៣) ​ដំបូង​ ​កុំ​ខ្លាច​លំបាក​ ​បន្ទាប់​​មក​ទៀត​ ​កុំ​ខ្លាច​ស្លាប់​។

៤) ​នៅ​ពេល​អ្នក​ប្រើ​​ម្រាមដៃ​​ដើម្បី​​​​បង្ហាញ​ពី​ព្រះចន្ទ​ ​​នោះ​មនុស្ស​ល្ងីល្ងើ​​ប្រាកដ​ជា​មិន​មើល​ព្រះចន្ទ​ទេ តែ​បែរជា​មើល​ម្រាមដៃ​របស់​អ្នក​ទៅ​វិញ។

៥) ​​​ស្ត្រី​កាន់កាប់​ពាក់​កណ្ដាល​មេឃ។

៦) ​​រៀន​ពី​មហាជន ​បន្ទាប់​មក​​ត្រូវ​បង្រៀន​ពួកគេ​វិញ​៕​

Like
Like Love Haha Wow Sad Angry
1

Comments

comments