ដក​ចេញ​នូវ​៨ចំណុចនេះ​និង​អាច​ធ្វើ​ឲ្យ​ជីវិត​អ្នក​បាន​ជោគជ័យ

មនុស្ស​ជាច្រើន​គិត​ថា​ វិធី​ដែល​ល្អបំផុត​ដើម្បីទទួល​បានជីវិត​ជោគជ័៧​គឺ​ការ​បង្កើតនូវ​ទម្លាប់​ល្អៗ​ថ្មីៗ និង​ជំនាញ​សម្រាប់​ខ្លួន​។ បើទោះ​ជា​វាពិត​ឬ​មិន​សូវ​ពិត​ ពេលខ្លះ​អ្វីដែល​ល្អ​បំផុត​នោះ​គឺ​អ្នក​ត្រូវ​ចេះ​លះបង់​អ្វីមួយ​ចំនួន​ដែ​ល​តាម​រំខាន​អ្នក​ពីការ​សម្រេច​ជោគជ័យ។

ជំនួស​ឲ្យ​ការ​ទទួល​យកអ្វីថ្មីៗ​មក​ក្នុង​ជីវិត សាកល្បង​​ដក​ចេញ​ភាព​អវិជ្ជមាន​ដែល​តាម​អូស​អ្នក​មិន​ឲ្យ​ទៅមក​បាន។ ​រឿង​ទាំង​នេះ​មាន​ទាំង​ងាយ​ទាំង​ពិបាក​សម្រាប់អ្នកក្នុងការ​លុប​វាចេញ ព្រោះពេលខ្លះ​អ្នកត្រូវ​ការ​ទាំង​ពេលវេលា និងកម្លាំង ឬ​ការ​តាំង​ចិត្ត​ទើបបាន។

ខាងក្រោម​នេះ​ជាអ្វី​ដែល​អ្នកគួរ​តែ​លុប​វា​ចេញ​ពីជីវិត​របស់អ្នក​ជាមុន​ប្រសិនបើអ្នកចង់ទទួលបានជោគជ័យ​ពិត​នៅក្នុងជីវិត៖

១)​​បោះបង់​ការ​ស្ដីបន្ទោស

មនុស្សជោគជ័យ​មិន​បន្ទោស​​គ្រួសារ​របស់ពួកគេ មិត្ត​ភ័ក្ត​របស់ពួកគេ មេរបស់ពួកគេ ឬ​អ្នករួម​ការ​ងារ​របស់ពួកគេ​សម្រាប់​ជីវិត​ដែលគេ​មាននោះទេ។ ពួកគេ​យល់ថា​ពួកគេ​មាន​ទំនួល​ខុស​ត្រូវ​ពេញ​លេញ​ចំពោះជីវិត​របស់គេ និង​ស្ថាន​​ភាព​របស់គេ។ ពួកគេ​មើល​ឃើញ​ថា​វាជារឿង​ល្អ ដែល​មានន័យ​ថាគេ​មាន​ថាមពល​ក្នុងការ​​ធ្វើ​ឲ្យ​ជីវិត​ខ្លួនគេ​បាន​រីកចម្រើន។ នៅពេល​ដែលអ្នក​ធ្វើការ​ស្ដីបន្ទោស អ្នកកំពុង​តែកុហក​ខ្លួន​ឯង​ ហើយដែរនេះ​និង​ទាញ​អ្នកមិនឲ្យ​ដើរ​ទៅរក​គោលដៅរបស់អ្នក​ឡើយ។

២)​បោះបង់​ភាព​ល្អឥតខ្ចោះ

ភាពល្អឥតខ្ចោះ​គឺមិនមាន​ឡើយ ដូច្នេះ​ការ​ព្យាយាម​ដើម្បី​រកវា​គឺ​ជាការ​ខ្ជះខ្ជាយ​ពេលវេលា​។ ជំនួស​ឲ្យ​ការ​បារម្ភ​ពីកំហុស​ដែល​អ្នកបាន​ធ្វើ ឬ​កើត​ឡើង​ដោយ​ឯងៗ សាកល្បង​ផ្ដោត​អារម្មណ៍​ទៅលើ​ការធ្វើ​ឲ្យខ្លួនឯង​បាន​ប្រសើរ​ឡើង​ម្ដង​បន្តិចៗ។ គ្មាន​នរណាម្នាក់​ឥតខ្ចោះ​ឡើយ ប៉ុន្តែ​គ្រប់គ្នា​អាច​បង្កើត​នូវ​ការ​សម្រេច​ក្នុងការ​ធ្វើ​ឲ្យ​ខ្លួន​គេ​បាន​ប្រសើរឡើង។

៣)​បោះបង់ភាព​ខ្លាច

មនុស្សជាច្រើន​ធ្វើ​ឲ្យខ្លួនគេ​តូចតាច​ដោយ​មិន​ដឹង​ខ្លួន គេ​សង្ងំ​នៅ​ស្ងៀម​មិន​មាត់កអ្វីទាំងអស់​នៅអំឡុង​ពេល​ពិភាក្សា នៅពេល​ដែលគេ​ចង់និយាយអ្វីមួយ គេ​មិន​ហ៊ាន​ប្រថុយ​សោះ ហើយ​ពួកគេ​គិត​តែ​អំពី​សេណារីយូ​ដែល​អាក្រក់ៗ។ ទម្លាប់​ខ្លាច​រអា​របែប​នេះ​និង​បញ្ឈប់អ្នក​ពីការ​សម្រេច​នូវ​​សមត្ថភាព​ក្នុងខ្លួន។ បោះបង់​វាចោល​ពីជីវិតអ្នកទៅ ហើយ​ធ្វើខ្លួន​ឲ្យ​ក្លាហាន​ជំនួស​វិញ ហ៊ាន​និយាយ បញ្ចេញ​នូវ​គំនិត ហើយ​ធ្វើ​នូវ​សកម្មភាព​ដើម្បី​សម្រេច​ក្ដីសុបិន​ និងគោលដៅ​ជីវិត។

៤)បោះបង់​ការ​ចង់​គ្រប់គ្រង​អ្វីគ្រប់យ៉ាង

អ្នកមិនអាច​គ្រប់គ្រងអ្វីៗ​គ្រប់យ៉ាង​បាន​ឡើយ ហើយ​ការ​ព្យាយាម​ធ្វើវា​គឺជា​ការងារ​ឆ្កួតៗមួយ។ វា​មិនបានជួយ​អ្នក​ឲ្យទទួល​បានជោគជ័យទេ ប៉ុន្តែ​វា​និង​ធ្វើ​ឲ្យអ្នក​ធុញថប់ ពិបាកចិត្ត និង​ហត់នឿយ​។ ជំនួយ​ឲ្យការ​ព្យាយាម​គ្រប់គ្រង់​អ្វីៗ​​ដែល​នៅជុំវិញអ្នក សាកល្បង​កុំខ្វល់ពីរឿង​ទាំងនោះ រឿងដែលអ្នក​មិនអាច​គ្រប់គ្រង​វាបាន ហើយ​យកចិត្តទុកដាក់​ទៅលើរឿងអ្វីដែលអ្នកអាច​ធ្វើបានវិញ។

៥)​បោះបង់​ផ្នត់គំនិត​មួយចំនួន

មនុស្ស​ជាច្រើន​មាន​ផ្នត់គំនិត​ជាក់លាក់មួយ​ ហើយ​ពួកគេ​មិន​​ព្យាយាម​ឲ្យអស់ពីចិត្ត​ដើម្បី​រៀនអ្វីថ្មី ឬ​ផ្លាស់​ប្ដូរ​ការ​យល់ឃើញ​របស់គេឡើយ។ វា​ជារឿង​ពិបាក​សម្រាប់ពួកគេ​ដើម្បីក្លាយ​ជាមនុស្ស​ជោគជ័យ ព្រោះ​ផ្នត់គំនិត​របស់គេ​ធ្វើ​ឲ្យគេជាប់គាំង​នៅ​ក្នុងអតីតកាល​មួយបាត់ទៅហើយ។ ប្រមូល​ចំណេះ​ដឹង និង​សិក្សារៀនសូត្រ និង​ចងចាំ​ថា​អ្នក​គឺ​ពិត​ជា​អាច​ក្លាយ​ជាមនុស្ស​ឈ្លាស​វៃ។

៦)​បោះបង់គំនិត​ដែលថា​ជោគជ័យ​​​បាន​មកពីសំណាង

អ្នកខ្លះ​ជឿថា​មនុស្ស​ជោគជ័យ​ភាគច្រើនគឺ​ដោយសារ​ឱកាស ស្របពេល​ដែល​សំណាង​ជាផ្នែក​មួយ​សំខាន់ផងដែរ។ អ្នក​មិន​ត្រូវ​អង្គុយ​ចាំ​ឱកាស ហើយ​ពឹង​ផ្អែក​លើ​ព្រេង​សំណាង​ដើម្បីក្លាយ​ជាមនុស្ស​ជោគជ័យ​នោះទេ។ ក្នុង​ជីវិត​ពិតភាពជោគជ័យ​ត្រូវ​ការ​ពេលវេលា និង​​ការ​ប្ដេជ្ញាចិត្ត។ អ្នកអាច​រៀបចំផែនការ​សម្រាប់ពេល​អនាគត ក៏​ដូចជា​ពេល​វេលា​ដែល​នឹង​មកដល់ឆាប់ៗ។

៧)បោះបង់​មនុស្សដែលធ្វើ​ឲ្យ​អ្នក​ក្រពុលមុខ

ប្រសិនបើមនុស្ស​ដែល​នៅជុំវិញអ្នកគឺ​ជាមនុស្ស​អវិជ្ជមាន និងទុទ្ទិដ្ឋិនិយម មិនយូរ​មិនឆាប់អ្នកនិង​ក្លាយជាមនុស្ស​ដូចគេ។ ចេញឆ្ងាយពីពួកគេ ហើយ​រកមនុស្ស​ដែល​មានសុទិដ្ឋិនិយម អ្នកដែលគាំទ្រ​ដល់អ្នក និងគោលដៅជីវិត​របស់អ្នក។ អ្នកនឹង​រកឃើញថា​ អ្នកនឹង​មាន​កម្លាំង​ចិត្ត​ដើម្បីធ្វើការដើម្បីគោលដៅរបស់អ្នក និង​សប្បាយក្នុង​ជីវិត ហើយ​មិន​សូវ​មាន​ស្ត្រេស​ទៀត​ផង។

៨)​បោះបង់​ការ​យល់ស្របគ្រប់ពេលវេលា

មនុស្ស​មួយ​ចំនួន​ជាប់​គាំង​នៅពេល​គេ​ចង់​និយាយ​ថា​ទេ​ចំពោះអ្វីមួយ​ទៅកាន់​មនុស្សជុំវិញ​ខ្លួនគេ បើទោះពេល​ខ្លះ​គេត្រូវ​តែ​និយាយ​ទេ​ក៏​ដោយ។ នេះ​ជាធម្មតា​មាន​ន័យ​ថា ពួកគេ​បញ្ចប់​ទៅ​ដោយ​ការ​ធ្វើកិច្ចការ​ដែល​ខ្លួន​មិន​ចង់ធ្វើ ហើយ​មនុស្ស​ផ្សេង​ទៀត​និង​ចាប់​ផ្ដើម​មើ​លឃើញ​ផល​ប្រយោជន៍ពីពួកគេ។ ត្រូវ​តែ​ក្លាហាន និង​និយាយ​ថាទេ​នៅពេល​ដែល​ចាំបាច់។ មាន​តែអ្នក​ខ្លួនឯង​ប៉ុណ្ណោះ​ដែល​ដឹង​ថា​គួរ​ឲ្យ​ភាពសំខាន់លើ​ក្ដីសុបិន​ខ្លួន​​ឯង​តាម​របៀប​ណា ហើយ​វា​គឺ​ពិបាកក្នុងការ​ធ្វើវាប្រសិន​បើអ្នក​ជាប់​រវល់តែ​ធ្វើការ​សម្រាប់​ក្ដីសុបិន​របស់អ្នកដទៃ។

ប្រភព៖ www.lifehack.org

Comments

comments