យើង​អាច​ចាកចេញពីកន្លែង​ដែល​យើង​តាំង​នៅ ទៅ​កាន់កន្លែង​ដែល​យើង​ចង់​ទៅ។ អ្វីដែលអ្នក​ត្រូវ​ធ្វើគឺ​តស៊ូ​នឹង​ការ​ធ្វើវា។ បន្តិចម្ដងៗ​យើង​នឹង​មាន​ការ​ផ្លាស់ប្ដូរ ហើយ​លទ្ធផល​ដែលទទួល​បាន​នឹង​ហួសពីអ្វីដែល​អ្នក​ធ្លាប់ស្រម៉ៃឃើញ។

ក្នុង​កំឡុង​ឆ្នាំ​១៩៦០ វាគឺជារឿង​មួយ​មិនអាចទៅរួចទេ​សម្រាប់​មនុស្ស​ជាតិ​នៅពេល​និយាយថា​ធ្វើដំណើរ​ទៅកាន់​លំហ​អាកាស​។ តែ​ទោះ​បីជាយ៉ាង​​ណា​ ១០​ឆ្នាំ​ក្រោយ​មក មនុស្ស​ទីមួយ​បាន​ជាន់​ដី​ព្រះច័ន្ទ។ តើ​វាជាអភូតហេតុឬ​ដែល​បាន​នាំ​ក្ដីសុបិន​នោះ​ឲ្យ​បាន​ក្លាយជាការពិត? តើ​វា​មិន​មែនកើត​ចេញ​ពីការ​ស្រមើស្រម៉ៃ ការ​​ប្រឹង​ប្រែងប្រកប​​ដោយ​ការ​ប្រកួត​ប្រជែង​​របស់អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​ក្នុងការ​​បញ្ជូន​ជនជាតិ​អាមេរិក​ម្នាក់ទៅ​ជាន់ភព​ព្រះច័ន្ទ​ក្នុង​រយៈពេល​១ទស្សវត្សទេឬ? ការ​សម្រេច​បាន​មួយ​នេះ​បាន​ដាស់​សតិ​មនុស្ស​ជាច្រើន​ឲ្យ​មាន​ជំនឿជាក់​លើ​ការ​បណ្ដុះ​​នូវ​គំនិត​ស្រមើស្រម៉ៃ និង​ធ្វើ​ឲ្យ​​សម្រេច​បាន​កិច្ចការ​ជាច្រើន​ដូច​ពេល​បច្ចុប្បន្ន។

“ជាមួយ​ការ​ប្រកួតប្រជែង​​ពិត​ប្រាកដមួយ រឿង​មិនអាច​ទៅរួច​នឹង​ក្លាយជាការពិត!” ទ្រឹស្ដីមួយ​នេះ​អាច​​អនុវត្ត​បាន​ក្នុងគ្រប់​ផ្នែកនៃជីវិត​យើង។

តើ​មនុស្ស​ក្រីក្រម្នាក់​អាច​ក្លាយជាអ្នកមាន​បាន? គឺពិតជាអាច! ​មហិច្ចតា ការបណ្ដុះគំនិត ការ​​តស៊ូ និង​សេចក្ដីតាំង​ចិត្ត​នឹង​ធ្វើ​ឲ្យ​អាភិនីហា​កើត​មានឡើង។ យើង​មិន​ត្រូវ​និយាយថា​រូបមន្ត​នៃ​ភាពជោគជ័យ​គឺ​ប្រើ​បាន​នោះទេ តែ​សួរ​ថា​មនុស្ស​ម្នាក់ម្នាក់ៗ​បាន​ធ្វើ​លើ​រូប​មន្ត​ទាំង​នោះ​ឬទេ?​ ទាំងអស់នោះគ្រាន់តែជាអញ្ញាត្តិ​ដែល​យើង​មិន​ទាន់​ស្គាល់ ហើយ​វា​ជា​ការ​ប្រកួត​ប្រជែង​ដែល​នៅ​នឹង​មុខ​យើង​។

យើង​អាច​ចាកចេញពីកន្លែង​ដែល​យើង​តាំង​នៅ ទៅ​កាន់កន្លែង​ដែល​យើង​ចង់​ទៅ។ ​គ្មាន​ក្ដីសុបិនណាមួយ​ដែល​មិនអាចទៅរួច​នោះទេ អ្វីដែលអ្នក​ត្រូវមាន​គឺ​សេចក្ដី​ក្លាហាន និង​ការ​ជឿជាក់។

នេះ​ជាអ្វីដែល​អាចជួយអ្នក ១៣​វិធីដើម្បី​ធ្វើ​ឲ្យជីវិត​អ្ន​ក​បាន​ចម្រើនឡើង៖

១)​ប្រឈម​មុខ​និង​ភាព​ភ័យខ្លាច

នេះ​ជា​វិធី​ក្នុងការ​យក​ឈ្នះ​លើ​វា។ កុំ​រំលង​វា ប្រឈម​នឹង​វា។ អ្នក​អាច​និយាយថា នេះ​ហើយ​ជាអ្វីដែល​ខ្ញុំ​ខ្លាច។ ខ្ញុំ​​​ដូច​ជាមិន​សូវ​ច្បាស់​សោះ​ថា​ខ្ញុំ​អាច​ផ្លាស់​ប្ដូរ​វាបាន។ ប្រឈម​មុខ​និង​ភាព​ភ័យ​ខ្លាច​របស់អ្នក​ចាប់​ពីថ្ងៃនេះ។

២)​រៀន​តាំង​ចិត្ត​ក្នុងការ​ផ្លាស់ប្ដូរ

អ្នក​មិន​ចាំបាច់​ធ្វើ​អ្វីមួយ​ដដែលៗ​៦​ឆ្នាំ​ទេ​ប្រសិន​បើអ្នក​មិនអាច​​ទទួ​ល​បាន​លទ្ធផល​ដែល​អ្នក​ចង់​បាន។ ជ្រើស​រើ​ស​ទិសដៅ​ថ្មី ហើយ​ដើរ​ទៅ​តាម​ផ្លូវ​នោះទៅ។ ប្រើ​ការ​តាំងចិត្តដើម្បី​ចាប់ផ្ដើម​ដំណើរ​នោះ។ អ្នកមិនចាំបាច់​ធ្វើ​អ្វីដដែល​ដែលអ្នកធ្វើ​ពីឆ្នាំមុន។ លាងជម្រះ​ការ​ខុស​ឆ្គង។ វិនិយោគ​វា​ចាប់ពីពេលនេះ​ និង​ឆ្នាំ​ៗ​បន្ទាប់។ មើល​វា​ហើយ​ធ្វើ​ឲ្យ​វា​ប្លែក​

៣)ទទួលស្គាល់​នូវកំហុស​ខ្លួនឯង

ពេលខ្លះ​អ្នក​ត្រូវ​តែ​សារភាព​ ឬ​ទទួលស្គាល់​នូវ​កំហុស​របស់ខ្លួនឯង​ជាមួយ​អ្នកដទៃ។ នេះ​ជាឃ្លាដែល​ពេញនិយម​និង​ងាយ​ស្រួល​ក្នុងការ​ប្រើប្រាស់បំផុត “ខ្ញុំ​សូមទោស”។ ឃ្លា​ទាំង​នេះ​អាច​ចាប់ផ្ដើម​មិត្តភាព​ថ្មី​ឡើង​វិញ។ វា​និង​នាំ​មនុស្ស​ពីរនាក់ទៅកាន់ទំនាក់ទំនង​ថ្មី​ស្រឡាង​មួយ។ ទទួលស្គាល់​នូវ​កំហុស​របស់ខ្លួនឯង​។ តែនេះ​ក៏ មិនមែនមានន័យ​ថា​អ្នក​ត្រូវ​តែ​និយាយ​វា​ទៅកាន់មនុស្សគ្រប់គ្នា​នោះទេ​ គ្រាន់តែកុំលេង​សើច​និងគ្នា។ ទទួលស្គាល់​ថា​អ្នកជាមនុស្ស​បែប​ណា។ មិនសូវ​មាន​លុយច្រើន​ មិន​បាន​សន្សំលុយ​ក្នុងគណនី។ ខ្ញុំ​​សន្ទនា​ជាមួយ​ខ្លួនឯង​ដោយ​និយាយថា ខ្ញុំ​មិន​ចង់​ឲ្យ​រឿង​នេះ​កើត​ឡើង​ទៀត​ទេ។

៤)កំណត់​គោលដៅ​សារជាថ្មី

ចាប់ផ្ដើម​ដំណាក់កាល​ថ្មី។ កំណត់​នូវ​គោលដៅ​ដែល​ខ្ពស់ៗ​ជាមុន។ សម្រេច​ឲ្យ​បាន​គោលបំណង​ធំៗ។ ធ្វើ​ដើម្បីអ្វីម្យ៉ាង​ដែល​អ្នក​យល់ថា​អ្នក​អាចធ្វើបាន។ បើអ្នកអាច​គិត​ឃើញ​អ្វី​គ្រប់យ៉ាង​ ចុះ​ម៉េច​មិនគិត​ឲ្យ​បាន​ធំ?

៥)ជឿជាក់លើ​ខ្លួន​ឯង

អ្នក​ត្រូវ​តែមាន​ជំនឿជាក់​លើលទ្ធភាពដែល​សម្រេចទៅ​រួច។ អ្នក​ត្រូវ​តែ​មានជំនឿជាក់​ថា​ថ្ងៃ​ស្អែក​និង​ល្អប្រសើរជាង​ថ្ងៃ​នេះ។ ជឿជាក់​លើ​ខ្លួន​ឯង។ គ្មានអ្វីមួយដែលអ្នក​មិនអាច​រៀន​សូត្រ​បាន​នោះឡើយ មិន​មាន​កិច្ចការ​ណាមួយ​ដែល​អ្នក​មិន​អាច​សាក​ធ្វើ​វា​ទេ មិន​មាន​ថ្នាក់រៀន​អ្វីដែលអ្នក​មិន​អាច​ចូល​រួម​ទេ ហើយ​ក៏មិន​មានសៀវភៅ​ណា​ដែល​អ្នក​មិនអាច​អា​ន​បាន​នោះ​ដែរ។

៦)​ស្វែង​រក​បញ្ញា

ស្វែង​រក​បញ្ញា​គឺ​ជាការ​បង្កើត​នូវ​ចម្លើយ។ ស្វែង​រកបញ្ញា​គឺ​ជា​ការ​ប្រឈម​ជាមួយ​ការ​ប្រកួត​ប្រជែង​សម្រាប់​ថ្ងៃនេះ​និង​ថ្ងៃ​ស្អែក។ កុំ​ប្រាថ្នាថា​បាន​សុខ​ស្រួល ប្រាថ្នាថា​អ្នក​នឹង​បាន​ប្រសើរ​ជាង​នេះ។

៧)​រក្សា​ពេលវេលា​របស់អ្នក

ពេលខ្លះ​យើង​បន្លំខ្លួន​ឯង។ មនុស្ស​សាមញ្ញម្នាក់​និង​និយាយថា “ខ្ញុំ​មានពេល​២០ឆ្នាំ​ទៀត” ប៉ុន្តែ​អ្នក​ “មានពេល​២០ដង​ទៀត​ប៉ុណ្ណោះ”។ ឧទាហរណ៍​ថា​ប្រសិន​បើអ្នក​ទៅ​ស្ទួច​ត្រី​ម្ដង​ក្នុង​មួយ​ឆ្នាំ អ្នក​មានពេល​២០ដង​ក្នុងការ​ស្ទួច​ត្រី មិន​មែន​២០​ឆ្នាំ​នោះទេ។ កុំ​បន្លំខ្លួនឯង​ច្រើនពេក!

៨)​វិនិយោគ​លើ​ខ្លួន​ឯង

ប្រាក់ចំណេញគឺ​ប្រសើរជាង​ប្រាក់​ឈ្នួល នេះ​ជា​ទ្រឹស្ដីអ្នកជំនួញ។ ប្រាក់ឈ្នួល​គ្រាន់តែ​សម្រាប់រស់ ប្រាក់ចំណេញ​ជាអ្នកកំណត់ជោគវាសនារបស់អ្នក។ តើអ្នកអាច​ចាប់ផ្ដើម​បង្កើន​ប្រាក់​ចំណេញ​ក្នុងពេលដែល​ធ្វើការ​ដើម្បីរស់? ចម្លើយ​គឺ​ពិតជាបាន។

៩)​រស់​នៅដោ​យ​ប្រពល​ភាព

វិនិយោគ​ឲ្យ​បាន​ច្រើន​ទៅលើអ្វីដែលអ្នកធ្វើ ធ្វើ​ដោយ​កម្លាំង​ចិត្ត​ ហើយ​ឆ្លាត​វៃ។ ដាក់អ្វីដែលអ្នក​មានឲ្យ​ក្លាយជាធនធាន​ដែល​អាច​ធ្វើកិច្ចការ​គ្រប់យ៉ាង​បាន​សម្រេច កាន់​តែ​មាន​កម្លាំង​ចិត្ត​កាន់តែ​មាន​លទ្ធផល​ល្អ ធ្វើ​វា​ឲ្យ​អស់​ពីចិត្ត​និ​ងគំនិត។

១០)រកកន្លែង​សមគួរ​សម្រាប់អ្នក

ប្រសិនបើអ្នក​ធ្វើការ​នៅកន្លែង​ធ្វើការ ស្វែង​រក​កន្លែង​ដែល​ល្អបំផុត​សម្រាប់អ្នក ហើយ​ច្បាស់​ថា​គេ​អាចផ្ដល់ឲ្យអ្នក​នៅកន្លែង​ដែល​មាន​បរិយាកាស​ល្អ។ ធ្វើការ​ឲ្យ​បាន​ល្អ ធ្វើ​ឲ្យ​ល្អ​តាមដែលអាច​ធ្វើទៅបាន។ នេះ​ជាវិធីល្អបំផុត។

១១)រកសេរីភាពសម្រាប់ខ្លួន​ឯង

សេរីភាព​គឺ​ប្រហាក់​ប្រហែល​នឹង​​ភាព​ស្មោះត្រង់​ដែរ។ អ្នក​មិនអាច​សុំវា​ពីនរណាម្នាក់​បានឡើយ អ្នក​អាច​សុំវា​ពីខ្លួនឯង​ប៉ុណ្ណោះ។ ត្រូវ​តែ​ជាមនុស្ស​ស្មោះត្រង់ជាមុន ទើប​ទទួលបាន​ភាពស្មោះត្រង់​ពីអ្នកដទៃ។ ត្រូវ​តែជា​គម្រូ​ល្អ​ក្នុងការ​រក​សេរីភាព​ក្នុងការ​ងារ បន្ទាប់​មក​អ្នក​និង​មាន​មនុស្ស​ជុំវិញអ្នក​ដែល​ពេញ​ដោយ​សេរីភាព​គ្រប់គ្រាន់ នេះ​ហើយ​ជា​ការ​ដឹក​នាំ។

១២)ស្វាគមន៍​ជានិច្ច​វិន័យ​

ខ្ញុំមិន​អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​ដំបូន្មាន​ច្រើន​ ព្រោះ​ការ​​ដាក់វិន័យ​ចំពោះខ្លួនឯង​ប៉ុណ្ណោះ​ដែល​ធ្វើឲ្យ​វាកើត​ឡើង។ វិន័យ​អាច​បង្កើត​អ្វីគ្រប់យ៉ាង។ វិន័យ​ដែល​ល្អបង្កើត​ភាពសម្បូរសប្បាយ លក្ខណៈពិសេស និង​ផលិតភាព។

១៣)តតាំង​ចំពោះអ្វីដែលត្រឹមត្រូវ

វា​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់​នៅពេល​លឺនរណាម្នាក់និយាយថា៖ “ខ្ញុំ​ត្រូវ​តែ​តស៊ូដើម្បីកូនៗរបស់ខ្ញុំ ខ្ញុំធ្វើ​អ្វីដែលខ្ញុំយល់ថា​ត្រូវ ខ្ញុំ​ធ្វើ​វា​ដើម្បីសុខភាព ខ្ញុំធ្វើគ្រប់យ៉ាង​ដើម្បី​ការពារ​ក្រុមហ៊ុន ខ្ញុំ​តស៊ូ​ដើម្បី​ការ​ងារ​ដែល​នាំ​សុភមង្គល​ដល់គ្រួសារ​ខ្ញុំ ខ្ញុំ​តតាំង​ដើម្បី​ការ​​ប្រឈម​ដែល​ល្អ”។ ប្រសិន​បើអ្នក​ចង់​បាន​របស់មួយដែលមានតម្លៃ​បំផុត​សម្រាប់អ្នក អ្នកត្រូវ​តែ​តាំង​ចិត្ត​ប្រយុទ្ធ​ដើម្បី​វា។

Like
Like Love Haha Wow Sad Angry

Comments

comments