ភាពឈឺចាប់របស់មនុស្ស

កូនសិស្សលោកម្នាក់រអ៊ូរទាំ​ច្រើនណាស់ពីទុក្ខរបស់គេ។ ថ្ងៃមួយព្រះសង្ឃដែលជាគ្រូរបស់គេបានហៅគេឲ្យ​មកជួប។ ព្រះសង្ឃបានឲ្យ​គេយកអំបិលកន្លះកំប៉ុងមកដាក់ក្នុងកែវទឹកមួយកែវ រួចអោយគេភ្លក់ទឹកក្នុងកែវនោះ។ បុរសនោះភ្លក់ហើយ ប្រាប់ទៅព្រះសង្ឃថាទឹកក្នុងកែវពិតជាប្រៃខ្លាំងណាស់។ បន្ទាប់មកព្រះសង្ឃបានឲ្យ​គេយកអំបិលបរិមាណដដែលទៅដាក់ក្នុងស្រះដ៏ធំមួយនៅក្រោយកុដិរបស់ព្រះអង្គ រួចលោកអោយកូនសិស្សព្រះអង្គភ្លក់ទឹកក្នុងស្រះនោះ។ បុរសនោះលាន់មាត់ថា គ្មានប្រៃអីបន្តិចសោះ។
ព្រះសង្ឃជាគ្រូក៏ពោលថា “សេចក្តីទុក្ខទាំងឡាយដែលកើតឡើងគឺដូចជាបរិមាណអំបិលដែរ មិនច្រើនពេក ក៏មិនតិចពេក។ តែការយល់ឃើញរបស់មនុស្សចំពោះភាពល្វីង​ប្រៃ​ជូរចត់នេះ គឺអាស្រ័យលើអ្វីដែលផ្ទុកវា។ ដូច្នេះបើអ្នកនៅក្នុងការឈឺចាប់ ចូរធ្វើសតិញាណឲ្យ​បានធំទូលំទូលាយ កុំធ្វើដូចកែវទឹក ធ្វើដូចជាស្រះដ៏ធំមួយ។

Comments

comments