វិន័យ​ទាំង​១៨ពីសម្ដេចសង់​ដាឡៃ ឡាម៉ាអំពីការរស់នៅ

១)ត្រូវចាំថា​សេចក្ដីស្រឡាញ់ និង​ភាព​ជោគជ័យ​ដែល​មានក្នុងជីវិត​គឺ​ពោរពេញទៅ​ដោយ​គ្រោះ​ថ្នាក់។

២)ពេល​ដែល​អ្នក​បរាជ័យ​ កុំ​ឲ្យ​បាត់​បង់​ឱកាស​ក្នុង​ការ​រៀន​សូត្រ​ពី​វា​ឲ្យ​សោះ។

៣)​ធ្វើតាម​ច្បាប់​ទាំងបីនេះ៖

  • គោរព​ខ្លួន​ឯង
  • គោរព​អ្នក​ដទៃ
  • មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​គ្រប់​សកម្មភាព​ខ្លួនឯង

៤)​ត្រូវ​ចាំថា​មិន​បាន​ទទួល​អ្វីដែល​អ្នកចង់​បានគឺ​ជាផ្នែក​មួយ​នៃ​សំណាង។

៥)រៀន​ពី​ច្បាប់​ឲ្យ​បាន​ច្បាស់​ល្អ នោះអ្នក​នឹង​យល់​ពី​របៀប​បំបែក​វា។

៦)កុំបណ្ដោយ​ឲ្យ​រឿង​តូចតាច​បំផ្លាញ​មិត្ត​ភាព​របស់​អ្នក។

៧)ពេល​ដែល​អ្នក​ដឹង​ថា​ខ្លួន​ឯងធ្វើ​ខុស កែ​វា​ភ្លាមៗទៅ។

៨)រៀង​រាល់​ថ្ងៃ​ចូរ​ចំណាយ​ពេល​វេលា​នៅម្នាក់​ឯង​ឲ្យ​បាន​ច្រើន។

៩)បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​ការ​ផ្លាស់​ប្ដូរ ប៉ុន្តែ​កុំ​ឲ្យ​បាត់​បង់​តម្លៃ​ខ្លួនឯង​ឲ្យ​សោះ។

១០)ត្រូវ​ចាំ​ថា​ភាព​ស្ងប់​ស្ងាត់​ជួនការ​ជាចម្លើយ​ដ៏​​ល្អ​បំផុត។

១១)រស់​នៅដោយ​សប្បាយ និង​ជីវិត​ដែល​អ្នក​ចង់​បាន បន្ទាប់​មក​ពេល​អ្នក​ចាស់​ទៅ​អ្នក​នឹង​គិត​វិញថា គ្រប់​វិនាទីនៃ​ជីវិត​គឺរីករាយ។

១២)​គ្រឹះ​នៃ​សេចក្ដី​ស្រឡាញ់ដែលអ្នកទទួល​បានពី​គ្រួសារគឺ​ជាគ្រឹះ​នៃ​ជីវិត​របស់អ្នក។

១៣)ពេល​ដែល​អ្នក​ឈ្លោះ​ប្រកែកជាមួយ​មនុស្ស​ជាទីស្រឡាញ់ ដោះស្រាយ​តែ​រឿង​ដែល​ទើប​នឹង​កើត​ឡើង​នឹង​បាន​ហើយ កុំ​លើក​រឿង​អតីតកាល​មក​រំលឹក។

១៤)ចែក​រំលែក​នូ​វ​ចំណេះ​ដឹង​របស់​អ្នក នេះ​ជា​វិធី​ដែល​ធ្វើ​ឲ្យអ្នក​មានជីវិត​ស្ថិត​ស្ថេរ​ជានិច្ច។

១៥)​ត្រូវ​តែ​មាន​ចិត្ត​រាបសារ​ជាមួយ​ពិភពលោក​មួយ​នេះ។

១៦)​មួយ​ឆ្នាំ​ម្ដង ទៅ​កន្លែង​ដែលអ្នកមិនធ្លាប់​បានទៅ​សោះពីមុន។

១៧)ត្រូវ​ចាំថា​ទំនាក់ទំនង​ដែល​ល្អប​ំផុត​គឺ នៅពេល​មនុស្ស​ពី​រអ្នក​ស្រឡាញ់​​គ្នា​ទៅវិញ​ទៅមក​ច្រើន​ជាអ្វី​ដែល​ម្នាក់ៗ​ត្រូវការ។

១៨)វាយ​តម្លៃ​ពីភាពជោគជ័យ​របស់អ្នក ​ដោយ​គិត​លើ​អ្វីដែលអ្នកត្រូវ​តែ​បោះបង់​ចោល​ដើម្បី​សម្រេចវា។

Comments

comments