ឃ្លាសម្ដីមួយចំនួនដែលនិយាយពីរឿង​នយោបាយ

១)ពាក្យថានយោបាយគឺគេមិននិយាយពីសីលធម៌ទេ។ Niccolo Machiavelli

២)មនុស្សគួរតែយល់អ្វីទៅជាការបោះឆ្នោះ។ មនុស្សដែលទៅបោះឆ្នោះគឺ​គ្មានសិទ្ធិសម្រេចអ្វីទាំងអស់ មនុស្សដែលទទួលសំឡេងឆ្នោតជាអ្នកសម្រេចទាំងអស់។ Joseph Stalin

៣)វាជារឿងដ៏អាម៉ាស់​របស់នយោបាយ​សម័យបច្ចុប្បន្ន! មនុស្ស​មាន​សមត្ថភាពពិត​មិន​ចូលរួម​ជាមួយរដ្ឋាភិបាលទេ។ Donal Trump

៤)នយោបាយគឺជាសង្គ្រាមគ្មានឈាម ស្របពេល​ដែល​សង្គ្រាម​ជានយោបាយបង្ហូរឈាម។ Mao Zedong

៥)នយោបាយគឺជាសិល្បៈក្នុងការស្វែង​រក​បញ្ហាដែលមាននៅគ្រប់ទីកន្លែង វិភាគវែកញែកពីបញ្ហា និង​ចុងបញ្ចប់​មិនដោះស្រាយតាម​វិធីដែល​រកបាន។ Groucho Marx

៦)ចុងក្រោយ​មានតែមនុស្សឆ្កួត​ឡប់ៗដែល​មានលុយច្រើនប៉ុណ្ណោះដែលឈ្នះឆ្នោត។ Will Rogers

៧)រឿងមួយ​ដែលមនុស្ស​ចាប់ផ្ដើម​ស្អប់នយោបាយ គឺអ្នកនយោបាយ​មិនបម្រើផលប្រយោជន៍ម្ចាស់ឆ្នោតទៀតឡើយ ពួកគេ​គិត​តែ​អំណាច និង​ឋានៈប៉ុណ្ណោះ។ Cal Thomas

៨)ខ្ញុំជាគ្រូបង្រៀនម្នាក់ នេះជាអ្វីដែលខ្ញុំប្រាប់​គេ។ គ្រូ​ល្អម្នាក់​មិនមែនជាអ្នកដែល​ចាំ​តែ​ឆ្លើយ​នូវ​សំនួរ​របស់សិស្ស​នោះទេ ប៉ុន្តែត្រូវយល់ពីតម្រូវការ​ និង​ការពិបាករបស់សិស្ស ផ្ដល់ឲ្យពួកគេនូវ​យុទ្ធសាស្ត្រដែលអាចជួយ​ខ្លួនពួកគេ​ទទួលបានជោគជ័យ។ វាមិនខុសពីអ្នកនយោបាយ​ឡើយ ខ្ញុំយល់ថា​អ្នក​នយោបាយ​ខ្លះគួរ​តែរៀនធ្វើជាគ្រូ​ល្អម្នាក់សិន មុន​នឹង​ឈាន​ចូល​ធ្វើនយោបាយ។ Justin Trudeau

៩)នយោបា​យបច្ចុប្បន្ន​គឺគ្រាន់តែជារឿង​អត់ប្រយោជន៍ និង​ធ្វើឲ្យខាតបង់ពេលវេលាទៅវិញទេ។ Malala Yousafzai

១០)ខ្ញុំមិននិយាយលេងសើចទេ នេះជាអ្វីដែលខ្ញុំឃើញពីរបៀបដែលរដ្ឋាភិបាលសព្វថ្ងៃធ្វើការ។ ពួក​គេឡើងមកធ្វើការឲ្យ​រាស្ត្រ ឬដើម្បីខ្លួនឯង​ហើយ​នឹង​បក្ស។ Will Roger

Comments

comments