ភាពសំខាន់នៃការគ្រប់គ្រង

ជាការពិតណាស់មិនថាក្នុងស្ថាប័នរដ្ឋ ស្ថាប័នឯកជន ឬអង្គការក្រៅរដ្ឋាភិបាល ឡើយសុទ្ធតែមានបញ្ហាសន្ធឹកសន្ធាប់ បើមិនយល់ពីគោលការណ៍គ្រប់គ្រងធនធានមនុស្សដែល ជារឿងដែលយើងត្រូវសិក្សា ឬប្រើទាំងវិទ្យាសាស្ត្រនឹងសិល្ប៍ (កលឧបាយ, វិធីសាស្រ្ត)បើពោល ដោយសង្ខេប គោលការណ៍គ្រប់គ្រងមានបច្ច័យសំខាន់ ៤ យ៉ាងគឺ៖

១) ស្វែងរក (Search for) គឺការស្វែងរក ដឹកនាំមនុស្សល្អ មនុស្សដែលមានគុណភាព មនុស្សដែលមានចំណេះដឹងព្រមទាំងសមត្ថភាព ឲ្យសមរម្យជាមួយការងារ។

២) អភិវឌ្ឍន៍ (Develop) គឺការព្យាយាម​ធ្វើឲ្យអ្នកដែលយើងជ្រើសរើស ស្វែងរកបានមកនោះ មានចំណេះដឹងនិងសមត្ថភាពកាន់តែប្រសើរឡើង រួមទាំងមានទស្សនៈល្អចំពោះការធ្វើការងារ។

៣) រក្សាទុក (Retain) គឺការធ្វើយ៉ាងណាឲ្យមនុស្សមានការពេញចិត្ត មានសេចក្តីសុខ និងមានមោទនភាពក្នុងការធ្វើ​ការងារ ថែមទាំងទទួលបាននូវតម្លៃតបស្នងគ្រប់គ្រាន់​ ក្នុងការលះបង់នូវកម្លាំងញើសឈាមរបស់ពួកគេ។

៤) ប្រើប្រយោជន៍ (Benefit) គឺការប្រើមនុស្សឲ្យ​សមរម្យទៅនឹងការងារ ដើម្បីឲ្យ​គេបានសម្តែង នូវសមត្ថភាពយ៉ាងពេញទំហឹង និងមានប្រយោជន៍ចំពោះអង្គការ។

គ្រប់គ្រងបុគ្គលិកដោយវិធី ៥ យ៉ាង គឺ៖

១) ញញឹមញញែម (Smiling) គឺសម្តែងខ្លួនជាមិត្តភាព ជាមួយបុគ្គលិកគ្រប់ៗគ្នា ដើម្បីធ្វើឲ្យបុគ្គលិកមានទឹកចិត្តធ្វើការងារ។

២) សរសើរ (Praise) មុននឹងសរសើរនរណាម្នាក់ យើងត្រូវតែបន្ទាបខ្លួនឯងជាមុនសិន ទើបសរសើរអ្នកដទៃ ឬបុគ្គលិកការងារ។

៣) ស្ងៀមស្ងាត់ (Cool) ទទួលស្តាប់រាល់បញ្ហា ហើយនឹងមានភាពហ្មត់ចត់ក្នុងការសម្រេចចិត្ត។

៤) ទន់ភ្លន់ (Limber) គឺការមានអាកប្បកិរិយាសុភាពរាបសា មិនប្រកាន់ខ្លួនជាមួយបុគ្គលិកការងារ។

៥) ជួយសង្គ្រោះ (Saving) មិនថាកើតមានបញ្ហាអ្វីកើតឡើងគឺចៅហ្វាយនាយ ឈរខាងបុគ្គលិកខ្លួនជានិច្ច (ជួយ​ដោះ​ស្រាយ​បញ្ហាជានិច្ច)។

Comments

comments