អាក់ស៊ីម៉ែត្រ

អាស៊ីម៉ែត្រ (Archimedes ២៨៧ ២១២ មុន គ.ស) គឺជាមនុស្សម្នាក់ក្នុងចំនោមអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញបំផុតក្នុងសម័យបុរាណ ហើយស្នាដៃ និងការច្នៃប្រឌិតរបស់គាត់បានធ្វើអោយឃើញនូវភាពត្រចះត្រចង់ នៃការប៉ិនប្រសព្វរបស់គាត់។ លោកកើតនៅឆ្នាំ ២៨៧ មុន គ.ស នៅទីក្រុង Syracuse (ទីក្រុងកំពង់ផែនៅកោះ Sicile សព្វថ្ងៃនៅប្រទេសអ៊ីតាលី)។

នៅក្នុងវ័យកុមារភាព គាត់តែងតែទៅលេង Alexandrie (ទីក្រុងកំពង់ផែរបស់អារ៉ាប់) ដើម្បីរៀនសូត្រ និងសម្របខ្លួនជាមួយផ្នែករូបវិទ្យា Oclit។ ក្រោយពីត្រលប់មក Syracuse លោកជក់ចិត្តផ្នែកស្រាវជ្រាវវិទ្យាសាស្ត្រ និងបង្កើតបន្ថែមអោយដល់ផ្នែក គណិតវិទ្យា ដោយផ្អែកលើបាតុភូតធម្មជាតិ ក្រោយពីបានគិតគូរយ៉ាងល្អិតល្អន់ គាត់បានកំណត់នូវ π (ជាមេគុណរបស់ស្វ៊ែរចំពោះ កាំ និងផ្ចិត) ប៉ុន្តែលក្ខណៈរបស់កាំរង្វង់ គឺជាចំនួនពិតប្រាកដរបស់ធរណីមាត្រ។ ក្នុងចំនួននេះមានទ្រឹស្តីបញ្ជាក់ច្បាស់ ស្តីពីបន្ទាត់វិល អាស៊ីម៉ែត្រយល់ច្បាស់នូវផ្ចិតនៃទ្រឹស្តីក្នុងច្បាប់ ហើយគាត់តែងរំលឹកគេថា “ចូរអោយខ្ញុំនៅចំនុចមួយពិត ខ្ញុំនឹងដោលអោយហើបផុតផែនដី”។ លោកជាអ្នករកឃើញនូវទ្រឹស្តីធរណីមាត្រ ឧត្តុនិយម ហើយទ្រឹស្តីនោះបានដាក់ឈ្មោះលោក (អ្នកបានរៀនទ្រឹស្តីនេះនៅឯសាលា) ស្នាដៃនេះបានបញ្ជាក់ច្បាស់លាស់។ សេ្តច Syracuse សង្ស័យថាជាងទងរបស់លោក ក្នុងពេលធ្វើម្កុដមាស បានលួចយកមាសមួយចំនួនដោយជំនួសប្រាក់វិញ លោកបានសំណូមពរអាស៊ីម៉ែត្រគិតគូរនៅការបាត់បង់នោះ។ អ្នកវិទ្យាសាស្ត្រដ៏មានស្នាដៃបានរិះរកតាមបែបគណិតវិទ្យាតែពុំបានសម្រេច​។ នៅថ្ងៃមួយ ក្នុងពេលដែលគាត់ងូតទឹកក្នុងធុងឈើ គាត់ស្វែងយល់ច្បាស់ គាត់បានរកចំឡើយ​លំហាត់របស់ស្តេចឃើញ។ សេចក្តីសង្ឃឹម និងចង់ដឹងម៉ាស់កំពុងតែងូតទឹក គាត់ឡើងពីធុងទឹក រត់ផង ស្រែកលើដងផ្លូវ “Orka!” ខ្ញុំរកឃើញហើយ ខ្ញុំរកឃើញហើយ។

ពិតណាស់ លោកបានរកឃើញរបៀបគណនារកម៉ាសកំណត់​ផ្សេង របស់អង្គធាតុ ហើយជាងនេះទៅទៀត លោកបាន ចងក្រងទ្រឹស្តី មាឌ ធរណីមាត្រគ្រប់អង្គធាតុរឹងដាក់ចូលក្នុងអង្គធាតុរាវ ហើយវាបាត់មួយផ្នែកនៃម៉ាសរបស់វា ម៉ាស ស្មើ​មាឌដែលអង្គធាតុរាវហូរចេញ។

អាស៊ីម៉ែត ជាអ្នកស្រលាញ់ទឹកដីកំណើតរបស់ខ្លួន ហើយការពារតស៊ូប្រឆាំងជាមួយជនជាតិក្រិចអស់អស់រយះពេល ៣ឆ្នាំ។ លោក​បាន​កែច្នៃនូវម៉ាស៊ីនកិនថ្ម ដែលធ្វើអោយគ្រាប់ថ្មខ្ទាតឆ្ងាយ។ នៅឆ្នាំ ២១២ មុន គ.ស Syracuse ចាញ់ សង្គ្រាម មេកន្ទ្រាញជនជាតិក្រិចចូលទីក្រុង។ ពេលនោះអាស៊ីម៉ែតកំពុងជាប់រវល់រកច្បាប់លើខ្សាច់នៅឯមាត់សមុទ្រ។
ទ័ពក្រិចបានសួរគាត់ប៉ុន្មានម៉ោង ប៉ុន្តែអ្នកប្រាជ្ញកំពុងតែយកចិត្តទុកដាក់ដោះស្រាយលំហាត់របស់ខ្លួន ដោយមិនឆ្លើយ តបជាមួយទ័ពក្រិច ពេលនោះទ័ពក្រិចបានខឹងហើយ សម្លាប់​លោក។

ក្តីសង្ឃឹមរបស់លោកអាស៊ីម៉ែត្រខ្លួនឯងផ្ទាល់ អ្នកទាំងអស់នោះបានដាក់នៅលើផ្នូរថ្មដានូវអនុស្សាវរីយ៍មួយផ្ទាំង ម៉ាសស្វ៊ែរ និងម៉ាសស៊ីឡាំង និងចំនួនលេខតាមលំដាប់ សំដែងនូវសមាមាត្រនព្វន្តនៃ ២តួលេខ (២:៣)។

បណ្តាស្នាដៃរបស់លោកអាស៊ីម៉ែត្រត្រូវបានថែរក្សាទុកដល់ថ្ងៃនេះ ហើយទស្សនៈវិទូ Leibniz(ទស្សនៈវិទូ និងបណ្ឌិតផ្នែកគណិតវិទ្យាអាល្លឺម៉ង់) បាននិយាយពីអ្នកប្រាជ្ញនេះ ប៉ុន្តែនរណាអាចយល់បានថា អាស៊ីម៉ែត្រដែលគ្មានការកោតសរសើរនូវស្នាដៃអ្នកគតិបណ្ឌិតដំបូងបង្អស់ ក្នុងយុគសម័យបច្ចុប្បន្ននេះ។

Comments

comments